10-មិថុនា-2021 - ម៉ោង 10:50:AM
តាកែវ ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចុះចែកជូន និងសួរសុខទុក្ខគ្រួសារ ដែលមានជីវភាពខ្វះខាត ចំនួន ០៥គ្រួសារ នៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
ក្នុងឱកាសនោះដែរ លោក អ៊ុំ ចំរើន ក៏បានពាំនាំនូវក្តីនឹករលឹក គោរពស្រសាញ់ពីចំងាយ ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកទ្រាំង ក៏ដូចជាក្នុងខេត្តតាកែវទាំងមូល ពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តាកែវ មកធ្វើការជម្រាបជូនបងប្អូនទាំងអស់គ្នា ទោះបីថ្ងៃនេះ លោកមិនអញ្ជើញមកជួបផ្ទាល់ក្តី ក៏លោកតែងតែយកចិត្តទុកដាក់ និងបានចាត់ឲ្យក្រុមការងារ ចុះសួរសុខទុក្ខ និងជួយដល់បងប្អូនដែលកំពុងជួបបញ្ហាខ្វះខាត អោយបានលឿន និងទាន់ពេល ទោះនៅទីណាកន្លែងណាក៏ដោយ មិនរើសជាតិសាសន៍ ពណ៌សម្បុរនោះទ្បើយ។
ជាមួយគ្នានោះផងដែរ លោក អ៊ុំ ចំរើន ក៏បានធ្វើការណែនាំដល់បងប្អូនក្នុងឃុំប្រាំបីមុំ យើងនេះ ត្រូវបន្តអនុវត្តវិធាន ការរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយកតដ្ឋមន្ត្រី នៃកម្ពុជាឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួនបន្តទៀត ដើម្បីចូលរួមទប់ស្កាត់ កុំឲ្យជំងឺកូវីដ១៩នេះ ឆ្លងចូលសហគមន៍យើងបានទៀត។
អំណោយផ្តល់ជូន១គ្រួសារៗទទួលបាន: អង្ករចំនួន ១០គីឡូ-មីខ្លាឃ្មុំ ២៥កញ្ចប់-ត្រីខ ១០កំប៉ុង - ទឹកត្រី ១ដប-ទឹកស៊ីវអ៉ីវ ១ដប-ម៉ាស់ពេទ្យ ១ដុំ- សាប៊ូ ២ដុំ-ទឹកសុទ្ធ ១យួរ ៕