លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

លោក វ៉ី សំណាង៖ ប្ដេជ្ញាបង្ក្រាបក្រុមក្មេងទំនើងឲ្យអស់ចេញពីក្នុងមូលដ្ឋានខេត្តតាកែវ

11-កក្តដា-2024 - ម៉ោង 07:00:PM

តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មីបានធ្វើការប្ដេជ្ញាចិត្ត និងដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបក្រុមក្មេងទំនើងបងតូចបងធំដែលតែងតែបង្ករភាពអនាធិបតេយ្យនៅក្នុងខេត្ត និងតាមមូលដ្ឋាននានាចេញអោយអស់ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលសាលាខេត្ត នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍ថាកន្លងមកនេះសង្កេតឃើញថាមានក្រុមក្មេងទំនើងតែងតែងបង្ករភាពអនាធិបតេយ្យ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈ ដេញវាយកាប់ចាក់គ្នាជារឿយៗ ធ្វើអោយប្រជាពលរដ្ឋរស់នៅមានភាពភ័យខ្លាច ដូច្នេះដើម្បីលុបបំបាត់ក្រុមក្មេងទំនើងទាំងអស់នេះ ក្នុងនាមខ្ញុំជាគណអភិបាលខេត្ត ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតាមដានរាល់សកម្មភាពអុកឡុកផ្សេងៗ របស់ក្រុមក្មេងទំនើងទាំងអស់នោះ និងកំណត់មុខសញ្ញាទីតាំងហើយធ្វើការចុះបង្ក្រាបអោយបានទាន់ពេលវេលា ក្នុងនោះដែរក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន បង្រ្កាប និងទប់ស្កាត់រាល់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ព្រោះគ្រឿងញៀនវាបង្ករអោយមានអំពើហឹង្សា និងក្រុមក្មេងទំនើងនេះកើតឡើង។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នាបន្តទៀត គម្រោងមួយនេះនិងផ្ដល់អត្តប្រយោជន៍ជាច្រើនដល់ប្រជាជន និងសង្គមជាតិយើងទៅថ្ងៃអនាគត ហើយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សូមប្រជាពលរដ្ឋចូលរួមវាយស្គរ គោះត្រឡោក ប៉ោតអោយបានអធិកអធម ហើយអ្វីកាន់តែពិសេសទៅទៀតនោះ រដ្ឋបាលខេត្តនិងរៀបចំការប្រគុំតន្រ្តី និងការប្រកួតកីឡាបាល់ទាត់ ដើម្បីបង្ហាញការគាំទ្រ និងអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោបានបើកកាដ្ឋានសាងសង់ជាផ្លូវការ៕