01-កញ្ជា-2021 - ម៉ោង 10:39:AM
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតសង្កាត់ចំនួន០២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ គឺ៖
-សង្កាត់អូរជ្រៅ កាត់ភូមិចំនួន៧ភូមិពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅត្រូវស្ថិតក្នុងភូមិព្រៃព្រិច។
-សង្កាត់អូរឬស្សី កាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឬស្សីត្រូវស្ថិតក្នុងភូមិទួលពង្រ៖