03-មិថុនា-2021 - ម៉ោង 10:45:AM
តាកែវ៖ អាជ្ញាធរស្រុកទ្រាំង ដឹកនាំដោយលោក អ៊ុំ ចំរើន ជាអភិបាលរងស្រុក និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្វាវ និងសហការី រួមនិងអជ្ញាធរឃុំ ភូមិបានចូលរួមចែក អំណោយរបស់ព្រះតេជគុណ ព្រីង សារ៉េត ព្រះគ្រូចៅអធិការវត្តស្រីសិទ្ធ និងព្រះតេជគុណ ញឹម វិបុល ព្រះគ្រូចៅអធិកាវត្តសម៉រវត្តី ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ នៅវត្តសម៉រ ស្ថិតក្នុងឃុំ ខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។
នៅក្នុងឱកាសចុះចែកអំណោយរបស់ព្រះសង្ឃ ជូនដល់គ្រួសារក្រីក្រ លោក អ៊ុំ ចំរើន អភិបាល រងស្រុក បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់បងប្អូន ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានឃុំខ្វាវ នឹងដោយសារតែរងផលប៉ះពាល់ដោយសារ តែជំងឺកូវីដ១៩ផងដែរ ថ្ងៃនេះក្រុមការងាររួមជាមួយព្រះគ្រូចៅអធិការវត្តស្រីសិទ្ធ និងព្រះគ្រូចៅអធិការវត្តសម៉រវត្តី បាននាំយកអំណោយមកចែកជូនបងប្អូន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលនេះជាទឹក ព្រះទ័យក្នុងការចែករំលែកស្បៀងអាហារពីសំណាក់ព្រះសង្ឃ ក្នុងគ្រាដែលយើងកំពុងតែរួមគ្នា ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ ។
លោកអភិបាលរងស្រុក ក៏បានណែនាំឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ -១៩ ពិសេសស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួន “ ៣ ការពារ ៣កុំ “ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩កុំឱ្យមានការឆ្លងក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត ។ អំណោយដែលទទួលបាន ក្នុង១គ្រួសារ អង្ករ១បាវ២៥គីឡូក្រាម ឃីត១កញ្ចប់ និង ថវិការ២០០០០រៀលផងដែរ ៕