ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញប្រគល់ពានរង្វាន់កម្មវិធីឆ្នើមសម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីសៀមរាប-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ អនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា

លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា

26-កក្តដា-2025 - ម៉ោង 11:16:AM

ភ្នំពេញ​៖​យោងតាមរយៈសំណេក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានបញ្ជាក់​ថា៖ ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ដែលពិភាក្សាស្ដីពីស្ថានការណ៍តានតឹងនិងការវាយប្រហារដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា–ថៃ តំណាងអចិន្ត្រៃយ៍​​​របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការ សហប្រជាជាតិ និងឆ្លើយតបនឹងសំណួរជាសាធារណៈយ៉ាងច្បាស់លាស់។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទ្បើងថា អ្វីដែលជាការគួរឲ្យកត់សម្គាល់ តំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំ​អ.ស.ប. បានគេចខ្លួនចេញ​​ពីកិច្ចប្រជុំដោយមិនបានឆ្លើយសំណួរទៅកាន់សារព័ត៌មានឡើយ។ 

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងយ៉ាងថា៖“ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ… មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់ ដែលពួកគេបានធ្វើឡើង។”