15-មិថុនា-2021 - ម៉ោង 09:07:PM
តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេច ផ្អាកជាបណ្តោះអាសន្ន នូវដំណើរការរបស់ មន្ទីរពហុព្យបាល និងសម្ភពអង្គរពេជ្រចំបក់ ដែលមានទីតាំងនៅភូមិ សីហា ឃុំចំបក់ស្រុកបាទី ដែលជាទីតាំង មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ដែលបានពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចាប់ពីម៉ោង ៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។ នេះដែលយោងតាមលិខិត ជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ ដែលអង្គភាពព័ត៌មាន PKA ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមិថុនានេះ។
នៅក្នុងលិខិតជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ចំពោះអ្នកពាក់ព័ន្ធ ផ្ទាល់ ឬប្រយោល ជាមួយ មន្ទីរពហុព្យបាល និងសម្ភពអង្គរពេជ្រចំបក់ ដែលមានទីតាំងនៅភូមិ សីហា ឃុំចំបក់ស្រុកបាទី ត្រូវមានកាតព្វកិច្ច ផ្ដល់សំណាកនៅក្នុងទីតាំងខាងលើ ចាប់ពីថ្ងៃទី១៥ ខែមិថុនា កុំបីអាក់ខានឡើយ៕
សូមអានលិខិតជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖





