លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ

09-មិនា-2026 - ម៉ោង 04:50:PM

តាកែវ៖ ក្នុងឱកាសចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ​​សម្រាប់ស្ត្រី និងគ្រួសារ» ដែលរៀបចំធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងនូវសារដាស់តឿន និងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់ស្ត្រីខ្មែរគ្រប់រូប ឱ្យបន្តដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំ ទាំងក្នុងកិច្ចការសង្គម និងការអប់រំគ្រួសារ។


លោកបានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាបានបើកចំហរទ្វារឱកាសយ៉ាងទូលំទូលាយបំផុត ដើម្បីឱ្យស្ត្រីអាចបញ្ចេញសមត្ថភាព ចំណេះដឹង និងទេពកោសល្យរបស់ខ្លួនលើគ្រប់វិស័យ មិនថាការងារសង្គម សេដ្ឋកិច្ច ឬនយោបាយឡើយ។ ស្ត្រីខ្មែរគ្រប់រូបត្រូវបានជំរុញឱ្យមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពឱ្យទាន់សកលភាវូបនីយកម្ម ដើម្បីក្លាយជាធនធានដ៏មានតម្លៃដែលមិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ។
លោកបានរំលឹកពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ស្ត្រីក្នុងនាមជាមាតា ដែលមិនត្រឹមតែជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេ ប៉ុន្តែគឺជាវិស្វករនៃព្រលឹងវិញ្ញាណ ក្នុងការផ្ដល់ការអប់រំ និងបណ្ដុះស្មារតីសន្តិភាពចាប់ផ្ដើមពីក្នុងគ្រួសារ។ តាមរយៈការរក្សាតម្លៃថ្លៃថ្នូរ និងការអប់រំដ៏ល្អបវរ ស្ត្រីគឺជាអ្នកបន្តវេនក្នុងការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ឱ្យរៀនសូត្រតាមគំរូវីរភាព ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
ជាចុងក្រោយ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីដែលមានសមត្ថភាព និងគុណធម៌ គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ គ្រប់ភាគីទាំងអស់ត្រូវបន្តផ្ដល់តម្លៃ និងគាំទ្រដល់ស្ត្រី ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់សិទ្ធិ និងសេរីភាពបានពេញលេញ ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល៕