លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​

09-មិនា-2026 - ម៉ោង 04:40:PM

អូររាំងឪ​ ៖​​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិកា​រ ដោយបាន​ការ​អនុញ្ញាត​តំណាងដ៍ខ្ពង់ខ្ពស់​ពី​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ បានអញ្ជេីញជាអធិបតី​ ក្នុង​​យុទ្ធនាការ​«កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្រោម​កិច្ច​សហការ​រៀបចំ​ឡេីង​ដោយ​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និង​រដ្ឋបាល​ស្រុក​អូររាំងឪ​ ព្រមទាំង​មាន​ការ​ចូលរួម​ពីមន្រ្ដី​រាជកា​ មេឃុំ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ សាលាវិទ្យល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ សរុប​ចំនួន​ ៥៤៧នាក់​ នាព្រឹកថ្ងៃទី៨​ ខែ​មីនា​ ឆ្នាំ២០២៦​ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។

ថ្លែង​ក្នុង​ឱកាស​យុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​»​ ក្រោម​ប្រធានបទ​ ​«ស្រ្ដី​ដេីម្បី​បរិស្ថាន​ស្អាត​»​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​លេីកឡេីង​ថា​ ការរៀបចំ​នាពេល​នេះ​ គឺស្រប​ទៅ​ជាមួយ​ការ​អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា ដែល​គ្រប់​គ្នា​នៅលេីសកលលោក​បាន​ដឹង​ថា​ ជាការលេីក​កម្ពស់​សិទ្ធិ​របស់​ស្រ្តី​ ដែល​បាន​បង្ហាញ​ឱ្យ​ឃេីញ​ថា​ ស្រ្ដី​ជា​ផ្នែក​មួយ​ដ៏មាន​សារ:សំខាន់​ ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ និង​អភិវឌ្ឍន៍​បរិស្ថាន​នៅកម្ពុជា​ និង​ជា​សកល។ ឯកឧត្ដម​ ក៏បានថ្លែង​អំណរគុណ​ចំពោះ​​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និង​លោក​ ជា​ ណារ៉ុន​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ​ ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ ជម្រុញ​លេីការ​កសាង​គំនិត​ ស្រលាញ់​ ការពារ​ និង​អភិវឌ្ឍន៍​បរិស្ថាន​ ក្នុងស្រុក​អូររាំងឪ​ ដេីម្បី​ភាព​ស្អាត​ ព្រម​ទាំង​ជាការ​ចូលរួម​កាត់​បន្ថយ​លេីផល​ប៉ះពាល់​ ដោយ​ប្លាស្ទិក​។

ក្រោយ​ពីបាន​បិទ​បញ្ចប់​ ឯកឧត្ដម​ ង៉ូវ​ បូរី​ណា​ បាន​នាំ​យក​ថវិកា​ចំនួន​ ១លានរៀល​ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោកជំទាវ​ ប្រគល់​ជូនដល់​សាលាវិទ្យាល័យ​ ហ៊ុន​ សែន​ អូររាំងឪ​ ព្រមទាំង​ប្រគល់​បាច់ផ្កា​អនុស្សាវរីយ៍​ជូន​ដល់ស្រ្ដី​ ដេីម្បី​អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ លេីក​ទី១១៥​ ហេីយ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​ដឹកនាំ​មន្រ្ដី​រាជការ​ សិស្សានុសិស្ស​ និង​សមាជិក​អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា​ ធ្វើ​ចលនា​ប្រមូលសំអាត​សំណល់សំរាម​ តាមដងផ្លូវជាតិ​ និង​ជុំវិញ​បរិវេណ​ផ្សារ​អូររាំងឪ​ផងដែរ៕