លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ចអំពាវនាវទៅដល់ឪពុកម្តាយគ្រូប់រូបសូមបញ្ឍប់ អំពើហឹង្សាលើកុមារ ទៅជាការអប់រំទូន្មានប្រៀនប្រដៅក្នុងពេលកុមារធ្វើខុសអ្វីមួយ

11-សីហា-2020 - ម៉ោង 10:36:AM

តាកែវ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតសម្បទា បានធ្វើការអំពាវនាវទៅដល់មាតា បិតាឬអាណាព្យាបាលទាំងអស់ សូមកុំប្រើអំពើហឹង្សាទៅលើកុមារ ត្រូវបង្វែរអំពើហឹង្សានេះទៅជាពាក្យ អប់ឬំទូន្មានស្តីប្រដៅកុមារក្នុងពេលដែលកុមារប្រព្រឹត្តខុសអ្វីមួយ ព្រោះការប្រើហឹង្សាទៅលើកូនដែលជាកុមារ ជាអំពើខុសពីច្បាប់ ។
ថ្លែងនៅចំពោះមុខមន្រ្តីមូលដ្ឋានថ្នាក់ស្រុកឃុំសង្កាត់ ក្នុងឪកាសបើកសិក្ខាសាលា ស្ដីពីការពង្រឹងយន្តការអនុវត្តប្រព័ន្ធកិច្ចការពារ កុមារ និងប្រមូលទិន្ន័យកុមាររងគ្រោះ និងងាយរងគ្រោះ ដើម្បីរៀបចំសេវាមូលដ្ឋានចាំបាច់ក្នុងការគាំទ្រ កុមាររងគ្រោះ និងងាយរងគ្រោះ ហៅកាត់ OVC នៅក្នុងសហគមន៍ ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរសង្គមកិច្ចខេត្ត នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍បន្តទៀតថា ការបង្ហាញកាយវិការឬការប្រើអំពើហឹង្សាទៅលើកុមារ វាជាគំរូមិនល្អសម្រាប់កុមារឬក៏កុមារអាចយកគំរូនេះទៅប្រព្រឹត្តជាមួយមិត្តភ័ក្រ្តក៏ថាបាន ពិសេសគឺវាខុសនឹងច្បាប់នៅពេលដែលឪពុកម្តាយឬអាណាព្យាបាលបានវាយដុំ ប្រើហឹង្សាទៅលើកុមារ ដូច្នោះសូមបញ្ឈប់អំពើហឹង្សានេះសម្រាប់កុមារ ។
ឯកឧត្តមរដ្ឋលេធិការ បន្ថែមទៀតថា កុមារគឺជាទំពាងស្នងឬស្សីដែលទាមទារអោយយើងម្នាក់ៗ ពិសេសគឺឪពុកម្តាយឬអាណាព្យាបាល ថ្នាក់ថ្នម យកចិត្តទុកដាក់ និងធានាអំពីសិទ្ធិរបស់កុមារ ដែលអាចអោយកុមារទាំងនោះ បានសិក្សារៀនសូត្រ បានស្លៀកពាក់ ញុំអាហារជាដើម ម្យ៉ាងវិញទៀត ប្រសិនបើយើងអប់រំទូន្មានកុមារពីតូច អោយក្លាយជាមនុស្សល្អ មានលីសធម៌ នោះអនាគត់របស់កុមារ នឹងក្លាយជាធនធានមនុស្ស សម្រាប់សង្គមជាតិរបស់យើង ជាក់ជាពុំខាន ។
ឯកឧត្តម នឹម ថូត នឹងសង្ឃឹមមុតមាំថា កុមារ ពិសេសកុមារកំព្រា កុមាររងគ្រោះនឹងងាយរងគ្រោះ កុមារស្ថិតក្នុងគ្រួសារក្រីក្រទាំងអស់នឹងត្រូវបានថែរក្សា ការពារ យកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាលើកកម្ពស់សិទ្ធិកុមារអោយកាន់តែខ្លាំងខ្លាថែមទៀត ព្រោះកុមារជាមនុស្សដែលត្រូវបានការថែទាំ មើលថែរក្សា និងទំនុកបម្រុងដល់ពួកគេទាំងនេះអោយបានល្អ ។
ឯកឧត្តម នឹម ថូត ក៏បានបញ្ជាក់ផងដែរអំពីគោលបំណងសិក្ខាសាលានេះ គឺដើម្បីពង្រឹងយន្តការ ប្រព័ន្ធកិច្ចការពារកុមារនៅថ្នាក់ក្រោមជាតិ ដល់មន្រ្តីអាជ្ញាធរពាក់ព័ន្ធ ក្នុងការកំណត់ទ័ន្ន័យកុមាររងគ្រោះ និងកុមារងាយរងគ្រោះ ដើម្បីកំណត់អត្តសញ្ញាណ ប៉ាន់ប្រមាណពីតម្រូវការសេវាដែលជាតម្រូវការចាំបាច់ដល់កុមារ និងគ្រួសាររងគ្រោះ ងាយរងគ្រោះ ក្នុងការរៀបចំផែនការ ស្វែងរកការគាំទ្រ កៀរគរ ធនធានជួយដល់ពួកគេនៅតាមសហគមន៍ អោយកាន់តែប្រសើរឡើងថែមទៀត ។
បើយោងតាមការបញ្ជាក់ពី លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គម បានឲ្យដឹងថា នៅទូទាំងខេត្តតាកែវ មានកុមារចំនួន ៤៥៣៤នាក់ ស្រី ២៥០៦នាក់ ដែលរងគ្រោះ និងងាយគ្រោះដោយសារ ភាពក្រីក្រ ការបែកបាក់គ្រួសារ ការសេពគ្រឿង ស្រវឹង ការលេងល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក ការបោះបង់ចោលការសិក្សា ការរស់នៅជាមួយ អ្នកដែលពុំមែនជាឪពុកម្ដាយបង្កើត និងការរងផលប៉ះពាល់ដោយសារជម្ងឺអេដស៍ គឺជាបរិមាណគួរឲ្យកត់សម្គាល់៕