លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

ស្ថានីយប្រេងលក់រាយរបស់ទីក្រុងហូជីមិញចំនួន១២១ស្ថានីយ អស់ប្រេងឥន្ធនៈសម្រាប់លក់

12-តុលា-2022 - ម៉ោង 09:57:AM

អន្តរជាតិ៖ ស្ថានីយប្រេងឥន្ធនៈចំនួន ១២១ស្ថានីយនៅក្នុងទីក្រុងហូជីមិញ ឬស្មើនឹង ២០% នៃស្ថានីយប្រេងលក់រាយរបស់ទីក្រុងនេះ អស់ប្រេងឥន្ធនៈសម្រាប់លក់នៅថ្ងៃចន្ទសប្តាហ៍នេះ ដោយសារអ្នកលក់ដុំមិនអាចបំពេញស្តុករបស់ពួកគេបានទាន់ពេលវេលា។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា ស្ថានីយប្រេងជាច្រើនដែលគ្មានប្រេងឥន្ធនៈសម្រាប់លក់មានទីតាំងនៅជាយក្រុង រួមមានស្រុកប៊ិញចាញ ស្រុកប៊ិញតាន និងទីក្រុងធុដុក។

នាយកដ្ឋានឃ្លាំមើលទីផ្សារនៃទីក្រុងហូជីមិញ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ស្ថានីយប្រេងឥន្ធនៈភាគច្រើនដែលគ្មានប្រេងឥន្ធនៈនៅក្នុងស្តុក គឺជាស្ថានីយមានទំហំមធ្យម និងតូច។

ជាមួយគ្នានេះដែរ អ្នកផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈជាច្រើនបានឱ្យដឹងថា ដោយសារតម្លៃលក់រាយធ្លាក់ចុះ នាំឱ្យពួកគេខាត ពោលគឺនាំចូលកាន់តែច្រើន ខាតកាន់តែច្រើន។

លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមបានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាកាលពីថ្ងៃចន្ទថា ស្ថានីយប្រេងឥន្ធនៈមួយចំនួនលក់ប្រេងឥន្ធនៈជូនអតិថិជនក្នុងបរិមាណបើគិតជាតម្លៃតែ ៥០ ០០០ដុង (២,០៩ដុល្លារ) ប៉ុណ្ណោះ។

អ្នកលក់រាយបានប្រាប់កាសែត VN Express ថា ការធ្លាក់ចុះតម្លៃលក់រាយដែលកំណត់ដោយរដ្ឋាភិបាលបង្ខំឱ្យពួកគេលក់ប្រេងទាំងខាត ហើយពួកគេកំពុងខាតពី ១០០ ទៅ ៣០០លានដុង (៤ ១៦៦-១២ ៥០០ដុល្លារ) ក្នុងករណីស្ថានីយប្រេងឥន្ធនៈតូចៗ និង ៥០០លានដុងសម្រាប់ស្ថានីយប្រេងធំៗ ដោយសារកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទទ្វារ ប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះ។

មិនត្រឹមតែទីក្រុងហូជីមិញប៉ុណ្ណោះទេ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងកាលពីថ្ងៃចន្ទថា ស្ថានីយប្រេងឥន្ធនៈនៅខេត្តភាគខាងត្បូងមួយចំនួនដូចជាខេត្តអានយ៉ាង ខេត្តដុងថាប ខេត្តប៊ិញដួង និងកន្លែងផ្សេងទៀតក៏កំពុងអស់ប្រេងឥន្ធនៈលក់ផងដែរ។

អ្នកផ្គត់ផ្គង់មួយចំនួនបានឱ្យដឹងថា ការនាំចូលមានការលំបាក ខណៈពេលដែលអ្នកផ្សេងទៀតបាននិយាយថា ព្យុះណូរុដែលបានបោកបក់នាពេលថ្មីៗនេះបានប៉ះពាល់ដល់ការដឹកជញ្ជូន។ ការនាំចូលប្រេងសាំងបានធ្លាក់ចុះ ៤០% ក្នុងត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ខណៈការនាំចូលប្រេងម៉ាស៊ូតបានធ្លាក់ចុះ ៣៥%៕