លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

មីស៊ីលបាលិស្ទីគចំ​នួន ២គ្រាប់ត្រូវបានកូរ៉េខាងជើងបាញ់សាកល្បងបន្ទាប់ពីនាវាមុជទឹករបស់សហរដ្ឋអាមេរិកទៅដល់ប្រទេសកូរ៉េខាងត្បូង

25-កក្តដា-2023 - ម៉ោង 08:45:AM

អន្តរជាតិ៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំ​នួន ២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅមូលដ្ឋានទ័ពជើងទឹក ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។

បើតាមយោធាកូរ៉េខាងត្បូង នៅក្នុងការបាញ់សាកល្បងមីស៊ីលជាលើកទី៣ គិតចាប់តាំងពីសប្ដាហ៍មុនមក កូរ៉េខាងជើងបានបាញ់មីស៊ីល ២គ្រាប់ជាប់ៗគ្នា កាលពីយប់ ថ្ងៃចន្ទសប្ដាហ៍នេះ ប្រហែលជានៅម៉ោង ១១៖៥៥នាទីយប់ ចេញពីតំបន់មួយស្ថិតនៅក្បែរដ្ឋធានីព្យុងយ៉ាង។ មីស៊ីលទាំង ២គ្រាប់នេះបានហោះក្នុងចម្ងាយ ៤០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រនៃតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ។ យោធាកូរ៉េខាងត្បូងបានចាត់ទុកថាការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង គឺជាទង្វើបង្កហេតុធ្ងន់ធ្ងរ ដែល គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល។

ជុំវិញការធ្វើតេស្ដមីស៊ីលដោយកូរ៉េខាងជើងនេះដែរ ខាងក្រសួងការពារជាតិជប៉ុន ក៏បានរាយការណ៍ដែរពីការធ្វើតេស្ដអាវុធដែលខ្លួនហៅថាជាការបាញ់សាកល្បងមីស៊ីល បាលិស្ទីគពីសំណាក់ទីក្រុងព្យុងយ៉ាង ដោយមីស៊ីលទាំងនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយនាវាមុជទឹកអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ឈ្មោះ USS Annapolis បានធ្វើដំណើរទៅដល់កំពងផែមួយនៅលើកោះចេជូ (Jeju) របស់កូរ៉េខាងត្បូង។ ការធ្វើទស្សនកិច្ចរបស់ USS Annapolis នេះទៀតសោត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់នាវាមុជទឹកអាមេរិកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ USS Kentucky បានបំពេញទស្សនកិច្ចជាលើកដំបូងនៅកូរ៉េខាងត្បូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក បើទោះជាមានការគំរាមពីកូរ៉េខាងជើងថាការសម្ញែងសាច់ដុំយោធាបែបនេះ អាចនឹងបង្កហានិភ័យនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរក៏ដោយ៕