លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

តោះមកដឹង ជីវិតពិត «អាក្លូ» និង «អាកច់»

14-សីហា-2021 - ម៉ោង 08:32:PM

បរទេស៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក្នុងពេលបច្ចុប្បន្ន មានការបង្ហោះរូបភាព និង វីដេអូកំប្លែង ជាច្រើនដែលធ្វើឲ្យអ្នកលេងចែករំលែកបន្តគ្នា ។ ក្នុងនោះក្លីបវីដេអូកំប្លែងរបស់ «អាក្លូ» ជនជាតិនី ហ្សេរីយ៉ា ក៏មានការទស្សនាយ៉ាងច្រើនសន្ធឹកផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកទស្សនាជាច្រើនប្រាកដជាគិតថាតួសម្តែង «អាក្លូ» គឺជាក្មេងប្រុសអាយុខ្ទង់ជាង ១០ ឆ្នាំប៉ុណ្ណោះ តែតាមពិតទៅ «អាក្លូ» និង តួអង្គមិត្តភក្តិឈ្មោះ «អាកច់» នោះគឺអាយុខ្ទង់ ៤០ ឆ្នាំហើយ ។

មិនត្រឹមតែប៉ុណ្ណោះ តួអង្គទាំងពីររូបនេះ គឺជាបុគ្គលដែលស្ថិតនៅក្នុងលំដាប់អ្នកមានទ្រព្យសម្បត្តិ រកចំណូលបានច្រើនបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា ក្នុងឆ្នាំ ២០២០ នេះ ដែលមិនខ្វល់ពីការចំណាយ លើសម្ភារប្រើប្រាស់របស់ខ្លួនឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- នាយ «អាក្លូ» ដែលអ្នកគាំទ្រខ្មែរហៅនេះ មានឈ្មោះពិតថា Osita Iheme កើតនៅឆ្នាំ ១៩៨២ ហើយឆ្នាំនេះ «អាក្លូ» មានអាយុ ៣៨ ឆ្នាំហើយ ។ សព្វថ្ងៃតារាកំប្លែងនេះ មានចំណូលក្នុងមួយ ខែប្រមាណជា ១,២ ពាន់លានណៃរ៉ា ស្មើនឹងជាង ៣,០៩២,៧៨៣ ដុល្លារសហរដ្ឋអាមេរិក ។

តារាសម្តែងរូបនេះ ទទួលបានការគាំទ្រ និង ទេពកោសល្យចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើន មិន ត្រឹមតែប៉ុណ្ណោះ គាត់ក៏ធ្លាប់ទទួលបានពានកិត្តិយសគឺមេដាយ MFR ដែលផ្តល់ឱ្យដោយប្រធានាធិបតី នីហ្សេរីយ៉ា នាឆ្នាំ ២០១១ ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន «អាក្លូ» មានឡានទំនើបៗតម្លៃរាប់ម៉ឺនដុល្លារជាច្រើនគ្រឿងដូចជា រថយន្ត Land Rover LR3 តម្លៃ ២៥ លានណៃរ៉ា រថយន្ត Toyota Harrier មានតម្លៃ ៥០ លានណៃរ៉ា និង រថយន្តស្ព័រ NSX តម្លៃ ៥៨ លានណៃរ៉ាន ។ ក្នុងនោះក៏មានផ្ទះ ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗក្នុងតម្លៃខ្ទង់ ១០០ លានដុល្លារ ទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ «អាក្លូ» ក៏រកប្រាកចំណូលបន្ថែមទៀតបានពីការបើកសណ្ឋាគារទៀតផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-នាយ «អាកច់» មានឈ្មោះពិតថា Chinedu Ikedieze កើតនៅឆ្នាំ ១៩៧៧ ហើយសព្វថ្ងៃមានអាយុ ៤២ ឆ្នាំហើយ ។ តារាកំប្លែងល្អិតរូបនេះ ក៏រកប្រាក់ចំណូលបានច្រើនមិនធម្មតាក្នុងមួយខែរហូតដល់ទៅ ១,៣ ពាន់លានណៃរ៉ា ស្មើនឹងជាង ៣,៣៥០,៥១៥ ដុល្លារសហរដ្ឋអាមេរិក ។ នៅក្នុងនោះដែរ តារារូបនេះត្រូវបានគេឲ្យសម្តែងជាតួអង្គកុមារា និង យុវវ័យផងដែរ ហើយតារារូបនេះធ្លាប់បានរៀបការ រួចម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាមិនបានលម្អិតនូវទ្រព្យសម្បត្តិ និង ផ្ទះតារារូបនេះក្តី តែខាងក្រោមនេះ គឺជាឡាន ទំនើបដែលលោកមានក្នុងពេលបច្ចុប្បន្ន -រថយន្ត Infinity Jeep FX មានតម្លៃយ៉ាងហោចណាស់ ២០ លានផោន -រថយន្ត Honda Accord មានតម្លៃ ១០ លានណៃរ៉ា -រថយន្ត Porsche Carrera ៩១១ មានតម្លៃ ៣៨ លានណៃរ៉ា -រថយន្ត Hummer limousine ដែលមានតម្លៃ ៧៥,២ លានណៃរ៉ា -រថយន្ត Mercedes-Benz E300 ដែលមានតម្លៃ ១៩,២ លានណៃរ៉ា -រថយន្ត Toyota Camry តូយ៉ូតាខេមរីដែលមានតម្លៃ ១៣,៨ លានណៃរ៉ា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ដោយស្ថិតនៅក្នុងលំដាប់តារាដែលមានប្រាក់ចំណូលច្រើន នាយ កច់ ត្រូវបានគេដឹងថា ជាបុគ្គលដែលរស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ និង ប្រើប្រាស់របស់ទំនើបៗផងដែរ ៕

ប្រែសម្រួលមកពីវេបសាយបរទេស និងដកស្រង់ចេញបណ្ដាញសង្គម