លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

តារាសម្ដែងល្បីរបស់ជប៉ុន លោក Akira Kubodera ម្នាក់ទៀតហើយ បាត់បង់ជីវិត សង្ស័យធ្វើអត្តឃាត

16-វិច្ឆិកា-2020 - ម៉ោង 08:23:PM

(បរទេស)៖ តារាសម្តែងប្រុសជនជាតិជប៉ុន Akira Kubodera ដែលទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈសម្តែងរឿង «Pretty Guardian Sailor Moon» បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានបញ្ចូន ទៅដល់មន្ទីរពេទ្យ ខណៈមូលហេតុនៃការស្លាប់របស់តារាវ័យ ៤៣ឆ្នាំរូបនេះ ត្រូវបានប៉ូលីសសន្និដ្ឋានថា ជាការធ្វើអត្តឃាតខ្លួនឯង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មn Straits Times នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមការងាររបស់តារាប្រុស Akira Kubodera បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ការស្លាប់របស់តារារូបនេះ ហាក់បីដូចជាលឿនពេកហើយ ដែលធ្វើឲ្យក្រុមគ្រួសារ និងក្រុមការងារធ្វើចិត្តមិនបាននោះទេ។ Kubodera ត្រូវបានប្រទះឃើញដេកសន្លប់បាត់បង់ស្មារតីក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tokyo កាលពីថ្ងៃទីសុក្រ ទី១៣ ខែវិច្ឆិកា និងបានទទួលមរណភាព នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។

បើតាមការស៊ើបអង្កេតបឋមពីការមន្ត្រីប៉ូលីស បានបង្ហាញថា ការស្លាប់របស់តារាប្រុសរូបនេះ ទំនងដោយសារការធ្វើអត្តឃាតខ្លួនឯង។

តារាសម្តែងប្រុស Kubodera បានចាប់កំណើត និងធំធាត់ឡើងនៅទីក្រុង Tokyo។ លោកបានចាប់ផ្តើមអាជីពជាតារាម៉ូដែលក្នុងឆ្នាំ ១៩៩៥ និងបានវិវត្តន៍ខ្លួនទៅសម្តែងលើឆាកក្នុងឆ្នាំ ១៩៩៩ រហូតដល់ឆ្នាំ ២០០៣ លោកបានចាប់យកអាជីពជាតារាសម្តែងបន្ថែមទៀត។ គ្រានោះបានធ្វើឲ្យលោកកាន់តែមានប្រជាប្រិយភាព និងមានភាពល្បីល្បាញបន្ថែម ក្រោយពីចូលរួមសម្តែងជាតួអង្គ Kunzite ក្នុងរឿង «Pretty Guardian Sailor Moon» ឆ្នាំ ២០០៣-២០០៤៕