លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

ចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ នាំយកអំណោយ ជូនដល់គ្រួសារលោកយាយ លោកតាក្រីក្រចំនួន ០៣គ្រួសារ នៅស្រុកត្រាំកក់

23-កក្តដា-2020 - ម៉ោង 04:08:PM

តាកែវ ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តជាតំណាង បានដឹកនាំក្រុមការងារចុះសួរ សុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារលោកយាយលោកតាជរាក្រីក្រចំនួន ០៣ គ្រួសារ នៅ ភូមិត្រពាំងព្រីង និងភូមិបាក់កូត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ ក៏បានពាំនាំនៅក្តីនឹករលឹក សាកសួរសុខទុក្ខពីចំងាយពីសំ ណាក់ ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ មកជម្រាបជូនបងប្អូនលោកតាលោកយាយទាំង ០៣គ្រួសារផងដែរ ដោយក្តីនឹករំលឹក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ អេង ប៉ជាក ក៏បានផ្តាំផ្ញើរដល់លោកយាយលោកតាទាំង០៣ គ្រួសារ ដែលទទួលបានអំណោយថ្ងៃនេះ ទោះបីអំណោយថ្ងៃនេះ មិនច្រើនក៏ពិតមែន តែវាអាចជួយសម្រួលដល់ការលំបាកដល់លោកយាយលោកតា បានមួយរយៈដែរ។ ហើយជាពិសេសនោះ ក៏សូមឲ្យលោកយាយលោកតា ក៏ដូចជាបងប្អូនទាំងអស់នៅតែបន្តអនុវត្តនៅសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដោយទម្លាប់ធ្វើអនាម័យ ឲ្យបានស្អាតជាប្រចាំ ពិសេសនោះ ត្រូវលាងដៃជាមួយអាកុល សាប៊ូ ឬជែល ឲ្យបានស្អាតជានិច្ច ដើម្បីជាចូលរួមទប់ស្កាត់កុំអោយមានការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍យើង ។

អំណោយដែលត្រូវបានចែកជូនដល់គ្រួសារក្រីក្រទាំងបីគ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ក៥០ គីឡូក្រាម ទឹកត្រី ០១យួ ទឹកស៊ីអ៊ីវ០១យួ ត្រីខ១យួរ ប៊ីចេង០១កញ្ចប់ ខ្ទឹមសរ១គីឡូ ស្ករស ទឹកសុទ្ធ ០១កេស ទឹកក្រូច ១កេស អំបិល ០១គីឡូ មី០១កេស ស្ករស និងអំបិល រួមជានឹងថវិកាក្នុង១គ្រួសារៗ ១០០.០០០ ម៉ឺនរៀលផងដែរ ៕